Post News Media ព័ត៌មានជាតិ មានជំងឺសសៃប្រ...

មានជំងឺសសៃប្រសាទ រត់ឆ្លងផ្លូវភ្លាមៗត្រូវរថយន្តព្រុសបុកស្លាប់នៅនឹងកន្លែង!

កំពង់ស្ពឺ: នៅវេលាម៉ោង៤និង២នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយបានឡើងលើ រវាងរថយន្តតូយ៉ូតាព្រុស បានបុកបុរសមានជំងឺសសៃប្រសាទម្នាក់ ដែលរត់កាត់ឆ្លងផ្លូវភ្លាមៗ បណ្តាលឲ្យស្លាប់នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៥-៨៦ ភូមិទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ (ជាមនុស្សមានជំងឺសសៃប្រសាទ) បានដើរឆ្លងផ្លូវពីជើងទៅត្បូង កាត់មុខរថយន្តកំពុងបើកលឿន ទើបត្រូវរថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AQ-9342 បើកបរមកពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានបុក បណ្តាលឲ្យ អ្នកដើរឆ្លងផ្លវ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ចំណែករថយន្តខូចខាតស្រាល។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ហើយត្រូវបានមសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំដោះស្រាយគ្នាតាមច្បាប់និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...