ព័ត៌មានជាតិ

រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម របស់ក្រុមហ៊ុន សំណារីតា ថយក្រោយបុករបាំងថ្មចែកទ្រូងផ្លូវ

ភ្នំពេញ: រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បានថយបុករបាំងថ្មចែកទ្រូងផ្លូវចំនួន២កង់ ដោយ១កង់បានដួលរាបដល់ដី និង១កង់ទៀត បានវៀចចេញពីគ្នា នៅចំណុចមុខធនាគារកាណាឌីយ៉ា ពេលដែររថយន្តក្រុងដឹកអ្នកដំណើបើកចេញពីក្រុមហ៊ុន ថយក្រោយមកបុកកាល ពីវេលាម៉ោង៣​ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅពេលកើតហេតុ រថយន្តក្រុង ប្រភេទម៉ាកKIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-0899 របស់ក្រុមហ៊ុន សំណារីតា ដឹកអ្នកដំណើរ​ ដែលបើកបរដោយបុរស ម្នាក់ បានបើកថយក្រោយចេញពីក្រុមហ៊ុនរបស់ខ្លួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ដួលរាបដល់ដីចំនួន១កង់ និងវៀចចេញពីជួរ១កង់ រីឯរថយន្តបង្ក បានបែកកាងក្រោយផ្នែកខាងឆ្វេងខូចខាតតិចតួច ។

ក្រោយកើតហេតុភ្លាមៗ ក្រុមកម្មកររបស់ក្រុមហ៊ុន សំណារីតា ដឹកអ្នកដំណើរ បាននាំគ្នាយកសម្ភារ:មកគាស់របាំងថ្ម បម្រុងធ្វើឲ្យដូចដើម តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលល្បាតតាមផ្លូវឃើញដូច្នេះ ក៏ទំនាក់ទំនងទៅសមត្ថកិច្ចដែលជំនាញចរាចរណ៍ ចុះមក យករថយន្តបង្កខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធាភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់