ព័ត៌មានជាតិ

ឆេះក្លឹបកម្សាន្ត LV ដុតខ្លោចអ្នកចម្រៀងម្នាក់!

ព្រះសីហនុ: មានករណីអគ្គិភ័យឆាបឆេះក្លឹបកម្សាន្តLV បណ្តាលឲ្យអ្នកចម្រៀងម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ បូ សីហា ហៅវេហា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីរកមូលហេតុនៃការឆាបឆេះបន្តទៀត៕

មតិយោបល់