ព័ត៌មានជាតិ

ហួសថ្លែង ខ្ទេចអស់ពាក្យនិយាយ! ជនជាតិចិនបុគ្គលិក​កាស៊ីណូ​ ដាយមិនស៊ី​ បុករថយន្តគេចតស្ងៀមមុខផ្ទះខ្ទេចគ្មានសល់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសជនជាតិចិន ជាបុគ្គលិក​កាស៊ីណូ​ ដាយមិនស៊ី​ បានបើករថយន្តក្នុងសភាពស្រវឹង ទៅបុករថយន្តគេកំពុងចតស្ងៀមមុខផ្ទះ​ខ្ទេចយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១២យប់ ឈានចូលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ លើ​វិថី​ឯករាជ្យ​ ក្នុង​សង្កាត់​លេខ​២​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក LUXES RX300 ពណ៌ស ពាក់ស្លាកលេខ ​ព្រះសីហនុ 2A-8575 បើកបរ​ដោយ​ឈ្មោះ​ BING FENG ភេទ​ប្រុស​ អាយុ២៨ឆ្នាំ​ ជាជនជាតិ​ចិន​ និងជាបុគ្គលិក​កាស៊ីណូ​ដាយមិនស៊ី​ បានបើករថយន្តក្នុងស្ថានភាពស្រវឹង ​ជ្រុល​ទៅ​បុក​​រថយន្ត​ ១គ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ​ភ្នំពេញ ​2C-​7622 ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ បណ្តាលឲ្យរងការខូចខាតទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច​នាំ​ខ្លួនអ្នកបើករថយន្តបង្ក រួមទាំងរថយន្តទាំង២គ្រឿង មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ធ្វើការ​តាមនីតិវិធី​ច្បាប់ទៀត៕

មតិយោបល់