ព័ត៌មានជាតិ

បើក​រ៉ឺម៉ក​ដឹក​ទឹកកក​លឿនពេក ធ្លាក់ផ្លូវរបួសធ្ងន់បាត់មាត់ឈឹង!

សៀមរាប: មានករណីបុរសម្នាក់ បានបើក​រ៉ឺម៉ក​ដឹក​ទឹកកក​មួយគ្រឿងក្នុងល្បឿនលឿន បែរជាធ្លាក់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង៤ល្ងាច ​ថ្ងៃទី​២១ ខែកុម្ភ: ឆ្នាំ​២០១៨ នៅចំណុចផ្លូវជាតិ​លេខ​៦ ភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ក្រោយកើតហេតុ ដោយសារតែករណីនេះបង្កឡើងដោយខ្លួនឯង ទើបសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង៕

មតិយោបល់