ព័ត៌មានជាតិ

សមត្ថកិច្ច ឡោមព័ទ្ធផ្ទះសំណាក់សេះមាស សង្ស័យចាប់មុខសញ្ញាចោរប្លន់

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន ខណ:សមត្ថកិច្ច កំពុងធ្វើការឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់សេះមាស ហើយជនសង្ស័យខាងលើ បានព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ច រហូតដល់ចំណុចផ្សារឯករាជ្យ៣ តាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីវេលម៉ោង៩ ព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថចកិច្ចបានឆែកឃើញអាវុធខ្លី១ដើម ម៉ាកK54 ជារបស់ជនសង្ស័យលាក់ទុក សម្រាប់ធ្វើសកម្មភាពប្លន់
នៅក្នុងកិច្ចប្រត្តិការនេះ សមត្ថកិច្ចសុំមិនផ្តល់អត្តសញ្ញាណជនសង្ស័យនោះទេ ព្រោះសមត្ថកិច្ចត្រូវការបន្តធ្វើការស្រាវជ្រាវ ដើម្បីចាប់បក្ខជនសង្ស័យ ដែលនៅសេសសល់បន្តទៀត។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ការរិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការតាមនិតិវិធិច្បាប់៕

មតិយោបល់