ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ គិតជាទឹកប្រាក់ខាតបង់ជាង ១ ម៉ឺនដុល្លារ

ក្រចេះ: ករណីអគ្គិភ័យមួយ បានកើតឡើកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិកាំពី ឃុំសំបុកស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលឲ្យយឆេះផ្ទះចំនួន៣ខ្នង ក្នុងនោះ២ ខ្នងឆេះទាំងស្រុង និង១ខ្នងទៀត ឆេះជញ្ជាំងមួយចំហៀង ។

ម្ចាស់ផ្ទះទី១. ឈ្មោះ ចេង សុគន្ធា អាយុ៣០ឆ្នាំ ភេទ ស្រីផ្ទះធ្វើអំពីឈើ ប្រក់ដែក ទំហំ៦×១០មែត្រ ខូចខាតសរុបជាទឹកប្រាក់ប្រហែល ៥០០០ដុល្លារ (ឆេះអស់ទាំងស្រុង) ម្ចាស់ផ្ទះទី២​. ឈ្មោះ អ៊ំ សារិត ភេទ ប្រុស អាយុ ៥២ឆ្នាំ ប្រពន្ធឈ្មោះ ចេង ឡាយហ៊ុន អាយុ៥០ឆ្នាំ ផ្ទះឈើប្រក់សង្កសី ខូចខាតសរុបជាទឹកប្រាក់ប្រហែល ៧០០០ដុល្លារ (ឆេះអស់ទាំងស្រុង) និងម្ចាស់ផ្ទះទី៣ ឈ្មោះ ខេង ហន ភេទ ប្រុស អាយុ ៦០ ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់សង័្កសី ទំហំ៧×៩ មែត្រ ឆេះជញ្ជាំង មួយចំហៀង។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយករណីនេះ បានប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង ដោយរថយន្ត ខេត្ត២គ្រឿង និងរថយន្តស្រុកចិត្របុរី១គ្រឿង ដោយមិនបង្កឲ្យមនុស្សស្លាប់ ឬរងរបួសនោះទេ៕

មតិយោបល់