Post News Media ព័ត៌មានជាតិ ចាប់បានទៀតហើយ...

ចាប់បានទៀតហើយ! មានទាំងចាស់ មានទាំងក្មេង…

ត្បូងឃ្មុំ: កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនបានប្រើប្រាស់វិធានការញុះ ដោយបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចុះធ្វើការឡោមព័ន្ធ និងឆែកឆេរផ្ទះមួយកន្លែងដែលសង្ស័យពាក់ព័ន្ធលួចរក្សាទុកចែកចាយ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១២ និង៣០នាទី នៅចំណុចភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បន្ទាប់បានធ្វើការឡោមព័ន្ធនៅចំណុចផ្ទះខាងលើ កម្លាំងយើងនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូងបានឃើញ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ៖
១.ឈ្មោះ គឹម ចន្ធូ ហៅឆក ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ រ៉ា ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៣.ឈ្មោះ គុណ ពៅ ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៤.ឈ្មោះ សឿ វុត្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយកម្លាំងយើងបានបន្តធ្វើឆែកឆេរនៅរកឃើញនូវម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន (ប្រភេទម៉ាទឹកកក) សរុបចំនួន២កញ្ចប់ ស្មើរនឹង ៣.៤០ ក្រាម (ក្នុងនោះធំ១កញ្ចប់) ឧបករណ៍ជក់ និងសម្ភារ:វេចខ្ចប់មួយចំនួនថែមទៀតលាក់ទុកនៅក្រោមពូកដាក់ផ្ទាល់លើឥដ្ឋ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ។

ក្រោយពីបានសាកសួរឈ្មោះ គឹម ចន្ធូ ហៅ ឆក ភេទប្រុស បានឆ្លើយថា ៖ កាលពីថ្ងៃទី ១២ ខែ កុម្ភ: ឆ្នាំ២០១៨ បានទទួលយកម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនទម្ងន់២ជី មកលក់បន្ត ពីឈ្មោះ សំ វ៉េត ភេទ ប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ទទួលបានចម្លើយសារភាពភ្លាមកម្លាំងជំនាញបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តចុះធ្វើការស្រាវជ្រាវរកជនសង្ស័យឈ្មោះ សំ វ៉េត ភេទ ប្រុស នោះរហូតដល់ម៉ោង ១៥ និង ១០ នាទី ទើបឃាត់ខ្លួនបាននៅចំណុចផ្ទះរបស់ជនសង្ស័យផ្ទាល់ ស្ថិតនៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃ.ខែ.ឆ្នាំដដែល ។

បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានកសាងសុំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យប្រុសស្រី៥នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

Loading...