ព័ត៌មានជាតិ

អ្នករកស៊ីគក់ជេដីម្នាក់ ចូលម៉ាស្សាក្នុងហាងយីហោ «ហេងហេង ម៉ាស្សាប្រេង កោសជប់» តម្លៃ១ម៉ឺន ចុងក្រោយអស់២៥០០ដុល្លារ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណី បុរសអ្នករកស៊ីគក់ជេដីម្នាក់ មិនស្រួលខ្លួនបានចូលម៉ាស្សាក្នុងហាងយីហោ «ហេងហេង ម៉ាស្សាប្រេង កោសជប់» ក្នុងតម្លៃ១ម៉ឺន លុះរួចរាល់ក៏ជិះម៉ូតូចេញបានបន្តិច ឆែកមើលកាបូបលុយ ស្រាប់តែឃើញសុទ្ធតែលុយដុល្លារក្លែងក្លាយ (លុយខ្មោច) ខណ:ដែលុយគាត់រកស៊ីចំណេញមាន ២៥០០ដុល្លារក្នុងកាបូប ត្រូវនាងៗលួចយក។

ករណីនេះកើតឡើងនៅម៉ោង១និង៣០នាទី​ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើការនាំខ្លួនស្ត្រីម៉ាស្សាទៅធ្វើការសាកសួរនិងដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់