ព័ត៌មានជាតិ

ជួយShareផង! មិនដែលស្គាល់គ្នាសោះ! ឲ្យគេខ្ចីម៉ូតូ គេជិះគេចខ្លួនទៅបាត់..

តាកែវ: នៅថ្ងៃព្រហស្បតិ៍ ០៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង០៥នាទីមានករណីឆបោកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ តាកែវ1.4471 ដែលជាកម្មសិទ្ធ របស់ឈ្មោះ យន់ ពៅ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិខ្លាក្រហ៊ឹម ឃុំតាភេម ខណ:ដែលជនរងគ្រោះមកទិញទឹកកក នៅចំណុចជិតសាលាបង្រៀនបើក បររថយន្តយីហោ ដៃ ចំណានស្តិតនៅភូមិ ព្រៃរំដេង ឃុំអង្គតាសោម ហើយជនសង្ស័យភិនភាគសំបុរ សណ្តែកបាយ ទាបស្តើង ពាក់អាវ ក្រម៉ៅប្រផេះ ដៃវែង ខោខ្មៅជើងវែង ហើយជនសង្ស័យបានពឹងឲ្យជនរងគ្រោះជូនមក ខាងលិច ក្លោងទ្វាវត្តធម្មយុត ដោយមិនដែលស្គាល់គ្នាសោះ លុះមកដល់ពាក់កណ្តាលផ្លូវ ចំណុចភូមិព្រៃរំដេង ឃុំអង្គតាសោម ជនសង្ស័យ ក៏បានប្រើល្បិច ខ្ចីម៉ូតូជនរងគ្រោះហើយជិះចេញទៅបាត់ដោយសុវត្ថិភាព។
ករណីនេះ សមត្ថកិច្ចយើងកំពង់ចុះស្រាវជ្រាវកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់