Post News Media ព័ត៌មានជាតិ ឧត្តមសេនីយ៍ត្...

ឧត្តមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្មក្រសួង​មហាផ្ទៃម្នាក់ ចាក់សម្លាប់ខ្លួនឯងជាច្រើនកាំបិត!

ភ្នំពេញ: មានករណី ឧត្តមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្មក្រសួង​មហាផ្ទៃម្នាក់ បានធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបន្ទប់​​ជាន់ទី១ ​ផ្ទះលេខ១៦ ផ្លូវ​១២ ​​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះជា ​​ឧត្តមសេនីយ៍ត្រី ច័ន្ទ ក្រេតគៀង ភេទស្រី អាយុ៤៦​ឆ្នាំ ​ជាអនុប្រធាននាយកដ្ឋានអត្តសញ្ញាាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​នៃអគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្មក្រសួង​មហាផ្ទៃ បានធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង ខណ:ដែលត្រឡប់មកពីមន្ទីរ​ពេទ្យវិញ ​សង្ស័យថា តូចចិត្តនឹងជំងឺប្រចាំកាយ។

តែទោះបីជាយ៉ាងណា សមត្ថកិច្ចនិងបន្តស្រាវជ្រាវបន្ថែមទៀត៕

Loading...