Post News Media ព័ត៌មានជាតិ កែច្នៃឧបករណ៍ដ...

កែច្នៃឧបករណ៍ដោយដាក់រំសេវបំផ្ទុះ បែរជាផ្ទុះដាច់ដៃជើង និងបែកភ្នែក របួសធ្ងន់២នាក់!

មណ្ឌលគិរី: លោកអធិការស្រុកកោះញែក បានប្រាប់ Post News ថា មានកែច្នៃរំសេវដាក់ក្នុងកំប៉ុង បណ្តាលឲ្យរបួសធ្ងន់ធ្ងរចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួស ទី១.ឈ្មោះ ផុន ញ៉ ភេទប្រុស អាយុ៥៨ឆ្នាំ របួស ដាច់ដៃទាំង២ , ទី២.ឈ្មោះ ខាត់ ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុខាងលើ របួសបែកភ្នែក ខាងឆ្វេង ។

គួរបញ្ជាក់ថា ពេលកើតហេតុ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍អបួនលើ បានហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បន្ទាប់មក លោកអធិការ នគរបាល ស្រុក កោះញែល បានសហការជំនាញអាវុធជាតិផ្ទុះខេត្ត និងកម្លាំងជំនាញរបស់អធិការ ចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យកន្លែងកើតហេតុ បានរកឃើញរំសេវសម្រាប់កែច្នៃ នៅសល់ប្រមាណប្រហែល២ខាំបន្សល់នៅក្នុងកំប៉ុង និងពូថៅ១ សម្រាប់កែច្នៃឧបករណ៍ផងដែរ៕

Loading...