Post News Media ព័ត៌មានជាតិ គិតខ្លីម្ល៉េះ...

គិតខ្លីម្ល៉េះ! យុវតីម្នាក់ តូចចិត្តប្រលងឆមាសធ្លាក់មុខវិជ្ជាគណិតវិទ្យា ចងកផ្តាច់ជីវិត..

​ឧត្តរមានជ័យ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានយុវតីម្នាក់បានប្រលងឆមាសធ្លាក់មុខវិជ្ជាគណិតវិទ្យា ក៏បានដាច់ចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នា២០១៨ នៅក្នុងភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យុវតីមានឈ្មោះ មាស ស្រីដា អាយុ១៨ឆ្នាំ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង បច្ចុប្បន្នមកស្នាក់នៅជាមួយជីតា និងជីដូននៅក្នុងភូមិឃុំកើតហេតុខាងលើ ជាសិស្សវិទ្យាល័យហ៊ុនសែនអន្លង់វែង។

បើយោងតាមការបញ្ជាក់ពីឪពុកម្តាយយុវតីខាងលើ បានឲ្យដឹងថា កូនស្រីរបស់គាត់បានខិតខំក្នុងការសិក្សារៀនសូត្រណាស់ ហើយមិនដែលដើរលេង ឬមានសង្សារនោះទេ នៅពេលនាងចេញពីសិក្សារៀនសូត្រ នាងបានជួយកិច្ចការងារផ្ទះជាមួយនឹងជីដូន សម្រាប់ថ្ងៃអាទិត្យនាងជិះម៉ូតូទៅផ្ទះលេងនឹងម្តាយឪពុក ហើយមុនពេលដែលយុវតីចង.កសម្លាប់ខ្លួន ដោយសារតែតូចចិត្តប្រឡងធ្លាក់នូវមុខវិជ្ជាគណិត បានបន្សល់ទុកលិខិត១សន្លឹកដោយ សរសេជាអក្សជាភាសាអង់គ្លេសតែប៉ុណ្ណោះ៕

Loading...