ព័ត៌មានជាតិ

​រថយន្តបុកម៉ូតូឆ្លងផ្លូវ របួសធ្ងន់២នាក់ នៅក្រុងព្រះសីហនុ!

​ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅ​វេលាថ្ងៃត្រង់ ទី​២២ ខែ​កុម្ភ:​ ឆ្នាំ​២០១៨​ នៅលើផ្លូវ​២ធ្នូ​ ត្រង់ចំណុច​ ឆ្នេរ​ឯករាជ្យ​ ស្ថិតនៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។
​​
រថយន្ត​បង្ក ​ពណ៌​​ស​ ពាក់ស្លាកលេខ ​ភ្នំពេញ​2BB-1566​ បើកបរ​ដោយ​ឈ្មោះ​ ឡេវ​ ម៉េងតាំង​ ភេទ​​ប្រុស​ អាយុ​៥៣ឆ្នាំ​ មានទីលំនៅ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ បើកបរក្នុង​ទិសដៅ​ពីសណ្ឋាគារ​ឯករាជ្យ​ ឆ្ពោះទៅ​ សណ្ឋាគារ​សុខា​ លុះ​មកដល់ចំណុចកើតហេតុ ក៏បាន​បុក​​ម៉ូតូ​​​ ​ម៉ាក​ ហុងដា សេ១២៥ ​​ពណ៌ខ្មៅ​ ​ជិះ​ដោយ​ឈ្មោះ​ ម៉ាក់​ គឹម​ ភេទ​ប្រុស​ អាយុ​​៦១ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​ឌុប( រងរបួស​បាក់​ជើង)​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ កែវ​ ឆឹង​ ភេទ​​ស្រី​ អាយុ​​៤១ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​​ព្រះសីហនុ​ ពីក្រោយ​ដែល​បត់​ឆ្លងកាត់​ផ្លូវ​ ក្នុងទិសដៅ​ស្របគ្នា​ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ​ជនរងគ្រោះបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែក្រុងព្រះសីហនុ​។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយក​​រថយន្ត​និង​ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕​

មតិយោបល់