ព័ត៌មានជាតិ

រថយន្តពន្លះម៉ូតូសង់របួសធ្ងន់សិស្សសាលាម្នាក់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកូរ៉េ បានបុកគ្នាជាមួយម៉ូតូសង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនិងបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចផ្លូវក្រាលគ្រួសស ភូមិដើមផ្ទោក សង្កាត់ព្រៃស្លឹក ស្រុកទាំ្រង ខេត្តតាកែវ។

ករណីនេះកើតឡើងរវាងរថយន្តម៉ាក ទីតាន់ ពណ៌ស ស្លាកលេខ ភ្នំពេញ 2H-9026 បើកដោយបុរសម្នាក់ ពីលិចទៅកើត បានជ្រុលទៅបុកម៉ូតូសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ជាសិស្ស បណ្តាលឲ្យដួលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូនិងរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់