ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបបានបក្ខពួកចោរឆក់យ៉ាងសកម្មបានម្នាក់!

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២និង៤០នាទីរសៀល មានករណីលួចមានស្ថាន ទម្ងន់ទោស (ឆក់ទូរសព្ទដៃ១គ្រឿង) នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលេខ៣០៤ ភូមិ២សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ
ឈ្មោះហ៊ឹម វិរុត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅការ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) ជិះម៉ូតូ១គ្រឿង ម៉ាកSUZUKI NEX ពណ៌ផ្កាឈូក ស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ 1GJ-9054 បានឆក់ ទូរសព្ទដៃ១គ្រឿងម៉ាក IPhone-7Plus របស់ជនរងគ្រោះឈ្មោះ FINLEY EVERIGTON ភេទប្រុស អាយុ២១ឆ្នាំ មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារ LE MONT ។

លុះនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ប្រហែលម៉ោង១១និង២៥នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុច ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងដកហូតម៉ូតូ១គ្រឿង របស់ជនសង្ស័យជិះធ្វើសកម្មភាព និងបក្ខពួកវាម្នាក់ទៀតគេចខ្លួន ។

បច្ចុប្បន្នសមត្ថកិច្ចសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់បន្តទៀត ៕

មតិយោបល់