ព័ត៌មានជាតិ

បើករថយន្តចេញពីហូបការ ជ្រុលចង្កូតបុកក្បាលខឿនទ្រូងផ្លូវ របួសធ្ងន់ស្រាល២នាក់!

ភ្នំពេញ: បុរស២នាក់បើករថយន្តចេញពីហូបការត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុកក្បាលខឿនចែកទ្រូវផ្លូវស្តុបផ្លូវបែកបួន បណ្តាលរងរបួសធ្ងន់ស្រាល២នាក់ ។ ចំណែកថយន្តខ្ទេចកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-4833 ទើបនឹងចេញហូបការមួយកន្លែង បំណងបើកត្រឡប់ទៅផ្ទះធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលចង្កូចទៅបុកក្បាលខឿនចែកទ្រូងផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម្នាក់រងរបួសស្រាល រីឯរថយន្តបង្កខ្ទេចកង់ខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំ។ចំណែកក្បាលខឿនបែកប្រះតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់៕

//youtu.be/rPaYDKD30vs

មតិយោបល់