ព័ត៌មានជាតិ

រថយន្តម៉ាកសឺដែស ពន្លះឡង់គ្រីស័រប្រាដូ ស្លាកលេខ​រដ្ឋ 36.2.0507 បណ្ដាលឲ្យរេទៅបុកចិញ្ចើមស្ពានអាកាសក្រឡាប់ផ្ងារជើងម្ខាង!

ភ្នំពេញ: រថយន្តម៉ាកសឺដែស បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចផ្លូវបំបែកជាបួន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រប្រាដូ បណ្ដាលរេចង្កូតទៅបុកចិញ្ចើមក្រោមស្ពានអាកាស៧មករា ក្រឡាប់ផ្ងារជើងម្ខាង រថយន្តបង្កបើករត់បាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី កែងនិងផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកសឺដែសមួយគ្រឿង មិនចាំស្លាកលេខ បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខ រដ្ឋ 36.2.0507 បើកដោយបុរស២នាក់ ពីកើតទៅលិចចំពាក់កណ្ដាលខាងឆ្វេងពេញទំហឹងបណ្ដាលរេចង្កូតទៅបុកចិញ្ចើមក្រោមស្ពានអាកាស៧មករាបណ្ដាលក្រឡាប់ផ្ងារជើងនិងរងការខូចខាតបែកចិញ្ចើមស្ពានបន្តិចបន្តួច។ រថយន្តរងខូចខាតក្រពឹតទាំងសងខាងចំណែករថយន្តបង្កបានបើករត់គេចដោយសុវត្ថិភាព ហើយក្រោយហេតុការណ៍រថយន្តឡង់គ្រីស័រប្រាដូត្រូវប្រជាពរដ្ឋក្រឡាប់ឲ្យផ្ងារមកវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងស្ទូចរថយន្តឡង់គ្រីស័រប្រាដូទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់