ព័ត៌មានជាតិ

ប្រជាពលរដ្ឋ៥០គ្រួសារ ផ្ទុះការតវ៉ាចំពោះការបិទទ្វារផ្លូវបុរីតុល.លន!

ភ្នំពេញ: ប្រជាពលរដ្ឋក្នុងបុរីតុល លន ប្រមាណ៥០គ្រួសារ បានផ្ទុះការតវ៉ាមិនពេញចិត្តចំពោះប្រជាពលរដ្ឋមួយគ្រួសារដែលរស់នៅខាងដើមផ្លូវបានសង់ទ្វារសង្ក័សី បិទផ្លូវសាធារណ:មិនឲ្យប្រជាពលរដ្ឋចេញចូលនៅពេលយប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបុរី តុល លន ខាងក្រោយផ្សារត្រពាំងឈូក ស្ថិតក្នុងភូមិអូគ័រដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បើតាមសម្តីពីប្រជាពលរដ្ឋដែលផ្ទុះការតវ៉ាបានរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់បានរស់នៅក្នុងបុរីខាងលើនោះអស់រយ:ពេល៦ឆ្នាំមកហើយ។ ហើយកាលពីមុន បុរីខាងលើគឺមានចក្រចូលខាងជើងតែមួយទេ លុះដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយខាងម្ចាស់បុរីឃើញផលវិបាករបស់ប្រជាពលរដ្ឋដែលរស់នោះ ខាងម្ចាស់បុរីក៏បានទិញដីទំហំក្បាល៥ម៉ែត្រ បណ្តោយពីផ្លូវខាងមុខផ្សារត្រពាំងឈូកដល់របងបុរី ពីឈ្មោះ កេត ជីម ភេទប្រុស អាយុ៧៦ឆ្នាំ ដែលជាម្ចាស់ដីក្នុងតម្លែ២ម៉ឺនដុល្លារ ដោយមានក្រដាស់ស្នាមនិងស្នាមដៃទាំងព្រមព្រៀងពីភាគីទាំងសងខាង។ ហើយខាងបុរីក៏បានធ្វើការចាក់បេតុងធ្វើជាផ្លូវចក្រចូលខាងលិចមួយទៀតដើម្បីផ្តល់ការងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី លុះដល់ឆ្នាំ២០១៤បុគ្គលឈ្មោះ កេត ជីម បានធ្វើការសាងសង់ទ្វារសង្ក័សីបិទចក្រចូលខាងលិច ដោយត្អូញថាខ្លាចមានចោរលួចរថយន្តរបស់គាត់ ដែលកន្លងមកបានលក់ទៅឲ្យម្ចាស់បុរីដែលមានក្រដាស់ស្នាមត្រឹមត្រូវ បង្កឲ្យមានផលវិបាកដល់ប្រជាពលរដ្ឋព្រោះពេលកន្លងមកបុគ្គលឈ្មោះ កេត ជីម ខាងលើបានធ្វើទ្វារបិទចក្រចូលខាងលិចនៅពេលយប់គឺចាប់ពីម៉ោង៦ល្ងាចទៅ បើកតែពេលថ្ងៃគឺចាប់បើកពីម៉ោង៧ព្រឹកទៅដល់ល្ងាច។ ហើយពេលដែលប្រជាពលរដ្ឋរស់នៅក្នុងបុរីមានកម្មវិធីបុណ្យទាន់ម្តងៗត្រូវការសងរោងបុណ្យឬការនៅក្នុងបុរី រួចទៅសូមបុគ្គលខាងលើឲ្យបើកទ្វារចក្រចូលខាងលិចម្តងៗនៅពេលយប់គឺបុគ្គលរូបនោះមិនព្រមបើកឲ្យធ្វើដំណើរនោះទេ។

ប្រភពដដែលបានបន្តថាកន្លងមកពួកគាត់ក៏ធ្លាប់បាននាំគ្នាដាក់ពាក្យបណ្តឹងទៅសង្កាត់ជាច្រើនលើច្រើនសារណាស់មកហើយដែល តែគ្រាន់តែចៅសង្កាត់បានហៅពួកគាត់និងបុគ្គលខាងលើទៅធ្វើការសម្រប់សម្រួលគ្នា រួចបុគ្គលខាងលើក៏ព្រមធ្វើការបើកទ្វារឲ្យតែមិនបានប៉ុន្មានផងក៏ដូចដើមវិញ។

លុះដល់ថ្ងៃកើតហេតុនៅផ្លូវច្រកចូលបុរីទិសខាងជើងមានផ្ទះមួយបានសង់រោងការនៅលើផ្លូវបង្កឲ្យពួកគាត់បើករថយន្តឬម៉ូតូចេញទៅខាងក្រៅមិនបាន បន្ទាប់មកពួកគាត់ក៏បាននាំគ្នាទៅសូមបុគ្គលឈ្មោះ កេត ជីម ខាងលើឲ្យបើកទ្វារចក្រចូលខាងលិចតែបុគ្គលរូបនោះមិនព្រមបើកនោះទេក៏ទោះបីជាពួកគាត់សូមអង្វរបុគ្គលខាងលើយ៉ាងណាក៏ដោយ ទើបបង្កឲ្យមានការឈ្លោះប្រកែចគ្នាផ្អើលដល់អាជ្ញាធរមូលដ្ឋានចុះមកអន្តរាគមន៍។

ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានពិភាក្សាជាមួយប្រជាពលរដ្ឋហើយបានធ្វើការវាយទម្លុះទ្វារសង្ក័សីខាងលើដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលនិងរង់ចាំធ្វើការកោះហៅបុគ្គលខាងលើរួមទាំងប្រពលរដ្ឋទាំង៥០គ្រួសារទៅធ្វើការដោះស្រាយគ្នានៅសង្កាត់អូរបែកក្អមនៅពេលក្រោយ៕

មតិយោបល់