Post News Media ព័ត៌មានជាតិ ទាហានអ៊ីស្រាអ...

ទាហានអ៊ីស្រាអែល ប្រហារជីវិតបុរសប៉ាឡេស្ទីនម្នាក់ នៅតំបន់ West Bank

បរទេស: បុរសប៉ាឡេស្ទីនម្នាក់ ត្រូវបានកងកម្លាំងសន្តិសុខអ៊ីស្រាអែលសម្លាប់ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាមួយ នៅក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨។

មន្ត្រីប៉ាឡេស្ទីនម្នាក់ បានលើកទ្បើងថា ការសម្លាប់បុរសខាងលើ គឺជាការប្រហារជីវិត ខណ:ដែលយោធាអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការនេះ វាគ្រាន់តែជាការការពារខ្លួនរបស់ពួកគេប៉ុណ្ណោះ។

បុរសនោះមានឈ្មោះ Yassin Omar al-Saradih អាយុ ៣៣ ឆ្នាំ បានស្លាប់យ៉ាងទាន់ហន់ បន្ទាប់ពីត្រូវបានឃុំឃាំង ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅទីក្រុងយេរីកូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

តាមរូបភាពវីដេអូ ដែលត្រូវបានចេញផ្សាយដោយគេហទំព័រព័ត៌មាន Haaretz និង Times បានបង្ហាញថា ទាហានអ៊ីស្រាអែល បានទាត់ និងវាយប្រហារបុរសខាងលើ បន្ទាប់បាញ់សម្លាប់រូបគាត់៕

Loading...