ព័ត៌មានជាតិ

ទៀតហើយ! រកឃើញនំកំទេចមី, ចាហួយដូងម៉ាកDang Khao ,ភេសជ្ជៈ និងស្ករគ្រាប់ចម្រុះជាច្រើនមុខ ខូចគុណភាព!

ពោធិ៍សាត់: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅផ្សារក្រវ៉ាញ និងធ្វើតេស្តបឋម ទៅលើ សណ្តែកបណ្តុះ ស្ករត្នោត ក្បាលត្រីប្រា ផ្អក អំបិលអីយ៉ូដ ជ្រក់ស្ពៃ ជ្រក់មមាញ តៅកឺ និងសាច់ក្រកដើម្បីរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផល សមត្ថកិច្ចរកមិនឃើញមានវត្តមានសារធាតុគីមីទាំងនោះឡើយ ហើយសមត្ថកិច្ចក៏បានបន្តចុះពិនិត្យទំនិញតាមតូប និងផ្ទះលក់ទំនិញ និងរឹបអូសបាន ដូចជា នំកម្ទេចមី =២៦៤​ គ.ក , ចាហួយដូងម៉ាកDang Khao=១៦គ.ក , ភេសជ្ជ: និង ស្ករគ្រាប់ចម្រុះ ១៣គ.ក សរុប= ២៩៣គ.ក យកមកក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

មតិយោបល់