ព័ត៌មានជាតិ

Update៖ រន្ធត់! វ៉ា១ផុត ជ្រុលទៅបុក១ទៀត រុញគាបជាប់ក្បាលរថយន្តស្លាប់ម្នាក់ របួស៥នាក់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្តម៉ាកកូរ៉ូឡា បានបើកទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយ ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់តៃកុងនិង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៨អា មុខរោងចក្រឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយបុរសម្នាក់មានឈ្មោះ ទូច ថុន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិក្រចេះ ឃុំក្រចេះ ស្រុកក្រចេះ ខេត្ដក្រចេះ បានបើកបររថយន្ដម៉ាកកូរ៉ូឡា ពីកើតទៅលិច ស៊េរីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3698 មានអ្នករួមដំណើរចំនួន៥នាក់ទៀត លុះដល់ចំណុចកើតហេតុ បានវ៉ារថយន្ដមួយទៀត ហើយក៏បុកនឹងរថយន្ដម៉ាក ហីុយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ក្រចេះ 3A-0531 ដែលបើកពីលិចទៅកើតចំពីមុខពេញទំហឹង បណ្តាលឲ្យគាបតៃកុងរថយន្តកូរ៉ូឡា ស្លាប់យ៉ាងរន្ធត់ក្នុងរថយន្ត និងអ្នករួមដំណើរ
នៅក្នុងរថយន្ដចំនួន៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្ដិ៍ស្មោងជើង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់