ព័ត៌មានជាតិ

ក្រឡាប់រថយន្តឡិចស៊ីសRX៣០០ រងរបួសម្នាក់ នៅស្រុកកំរៀង!

បាត់ដំបង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ​មានរថយន្តឡិចស៊ីសRX៣០០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2N-7270 ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សរងរបួស។

​ហេតុការណ៍កើតឡើងកាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិផ្លូវ៦ ឃុំតាក្រៃ ស្រុកកម្រៀង ខេត្តបាត់ដំបង។​
​ម្ចាស់រថយន្តមានឈ្មោះ ឈូក រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ជួយអន្តរាគមន៏ផងដែរ៕

មតិយោបល់