ព័ត៌មានជាតិ

ចាប់មិនចេះអស់! សមត្ថកិច្ច ចាប់ក្រុមក្មេងស្ទាវ ៤ នាក់ ចូលប៉ុស្ដិ៍ទៀតហើយ

ប៉ៃលិន: ស្នងការនគរបាលខេត្តប៉ៃលិន បានធ្វើការបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន១ កន្លែង ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ នៅចំណុចភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនសង្ស័យទី១. ឈ្មោះ ផាន ម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងដែក (មានសារធាតុញៀន) ទី២.ឈ្មោះ ឆន ភារិទ្ធ ហៅអាតឿ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ធ្វើចម្ការ (មានសារធាតុញៀន) ទី៣.ឈ្មោះ ឡុក ម៉ាកមីន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងដែក (មានសារធាតុ ញៀន) និងទី៤.ឈ្មោះ វ៉ាន ម៉ាត់ខ្លឹង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន តែជាមុខសញ្ញា ទើបចេញពីពន្ធនាគា។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរួមមាន ឧបករណ៍សម្រាប់ជក់ ដែកកេះ និងទុយយូ ត្រូវសមត្ថកិច្ចជំនាញ កំពុងធ្វើការអប់រំណែនាំ និងអនុវត្តន៍តាមនិតិវិធីច្បាប់៕

មតិយោបល់