ព័ត៌មានជាតិ

ករណីខ្យល់កន្រ្តាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង១ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ ២០១៨ មានករណីខ្យល់កន្រ្តាក់មួយ​ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ករណីនេះ បានបណ្តាលឲ្យរលំផ្ទះចំនួន៣ខ្នង របើកក្បឿងដំបូលផ្ទះចំនួន១១ខ្នង របើកទ្វារឃ្លាំង និងដំបូលស័ង្កសីចំនួន១ខ្នង រលំស្លាកគណ:បក្សហ៊្វុនស៊ិនប៉ិចចំនួន២កន្លែង និងដួលបង្គោលខ្សែភ្លើងចំនួន៨ បង្គោល៕

មតិយោបល់