ព័ត៌មានជាតិ

គោយន្តកែច្នៃគ្មានភ្លើងបំភ្លឺ! សាំយ៉ុងពន្លះគូទពីក្រោយ ស្លាប់បុរសម្នាក់

រតនគិរី: នៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសាំយ៉ុង បុកគោយន្តកែច្នៃពីក្រោយ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច នៅចំណុច ទួលដំរីងាប់ លើផ្លូវលេខ៧៨A ស្ថិតនៅភូមិក្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។

អ្នកបើកបររថយន្ដ ម៉ាកសាំយ៉ុង ពណ៌សំបក់ឪឡឹក ស្លាកលេខភ្នំពេញ2AL-9586 បានរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ ម៉ៅ សុណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូរថយន្ដ រស់ភូមិដំណាក់សាន្ត ឃុំដំណាក់សាន្ត ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានស្លាប់ក្នុងកាប៊ីនរថយន្ត។

អ្នកបើកបរគោយន្ដកែឆ្នៃ ឈោ្មះវឿន សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមច្ចុប្បន្ន ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ។
មូលហេតុបើកបរលឿពេក វ៉ាក់អឺនិងគោយន្តដឹកជន្លុងម្រេច កំពុងបើកឡើងទួលក៏បុកពីក្រោយពេញទំហឹងតែម្តង។

ចំណែកសាកសពជនរងគ្រោះ បានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ និងវត្ថុតាំង ត្រូវបានកម្លាំងជំនាញ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរកែវ៕

មតិយោបល់