Post News Media ព័ត៌មានជាតិ ករណីរន្ទះបាញ់...

ករណីរន្ទះបាញ់ដើមត្នោត ឆេះយ៉ាងសន្ធោសន្ធៅ នៅកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង១២ និង២៣នាទីអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០១៨ មានករណីរន្ទះបាញ់ បណ្តាលឲ្យឆេះដើមត្នោតរបស់ម្ចាស់ ឈ្មោះ នូ សុខលាប ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ១គ្រឿងបានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់១០ ម៉ែត្រគូប។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីឆេះខាងលើនេះ មិនបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ៕

Loading...