ព័ត៌មានជាតិ

បុរសជាជនជាតិថៃម្នាក់ ចងកសម្លាប់ខ្លួននៅផ្ទះសំណាក់ «​កាស៊ីណូក្រោនព្រៃធំ» មិនដឹងមូលហេតុ

កណ្តាល: បុរសជាជនជាតិថៃម្នាក់ មិនដឹងជាមានបញ្ហាអ្វីនោះទេ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់ «​កាស៊ីណូក្រោនព្រៃធំ» បង្កឲ្យភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១​៨ ស្ថិតនៅផ្ទះសំណាក់ជ្រៃធំជាន់ទី៣ បន្ទប់លេខ៥៤៥ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ​មានឈ្មោះ ឆៃយ៉ារ៉ា កៃវ៉ិត អាយុ​​៣០​ឆ្នាំ ​មុខរបរ​ជាចុងភៅ នៅកាស៊ីណូក្រោនជ្រៃធំ កាន់លិខិតឆ្លងដែនលេខ ​AA7741573 ថ្ងៃចូលប្រទេសកម្ពុជា គឺ​​ថ្ងៃទី១ ខែវិច្ឆិកា​​ ឆ្នាំ២០១៦ ផុតកំណត់​ថ្ងៃទី​៣១ ខែ​តុលា​ ឆ្នាំ២០២១​។

ពាក់ពន្ធ័ករណីនេះ ខាងក្រុមការងារយើង បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ស៊ីម ឃាង អធិការស្រុកកោះធំ តែលោកមិនលើកទូរស័ព្ទ៕

មតិយោបល់