ព័ត៌មានជាតិ

«មីអូនបើកទ្វារឲ្យបង បងតអំពូលភ្លើងឲ្យ»ចាប់រំលោភបានសម្រេច៦ដង!..

ភ្នំពេញ: កម្មការិនីរោងចក្រកាត់ដេរម្នាក់ បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១ ជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ដោយបានចោទប្រកាន់ទៅលើបុរសជាសន្តិសុខម្នាក់យាមផ្ទះជួលម្នាក់ថា បានទៅគោះទ្វារបន្ទប់ និងស្រែកហៅនាងថា «មីអូនបើកទ្វារឲ្យបង បងតអំពូលភ្លើងឲ្យ» លុះពេលនាងបើកទ្វារឲ្យចូល ស្រាប់តែបុរសនោះបានចាប់នាងរំលោភរហូតបានសម្រេចជាបន្តបន្ទាប់រហូតបានចំនួន៦ដង។ មិនតែប៉ុណ្ណោះរឿងនេះបានបែកការណ៍ដល់ប្រពន្ធជនបង្កនោះ ក៏ត្រូវស្ត្រីជាប្រពន្ធតាមវាយធ្វើបាបនាង វាយ និងបានបោកចានឆ្នាំងនាងបែកខ្ទេចខ្ទីថែមទៀតផង ទើបនាងទ្រាំលែងបានក៏បានដាក់ពាក្យបណ្ដឹង រកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តចំនួន២ពាន់ដុល្លារដើម្បីជាជំងឺចិត្ត។

តាមនគរបាលបានឲ្យដឹងថា ស្ត្រីខាងលើមានអាយុ២៤ឆ្នាំ មុខរបកម្មការិនីរោងចក្រកាត់ដេរ និងស្នាក់នៅផ្ទះជួល ខណ្ឌពោធិ៍សែនជ័យ បានមកដាក់ពាក្យពាក្យប្ដឹងទៅលើបុរសម្នាក់ឈ្មោះ ជី អាយុ២៨ឆ្នាំ មុខរបរជាសន្តិសុខ យាមនៅផ្ទះជួល ហើយក៏មានប្រពន្ធរួចទៅហើយដែរ ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះប្រពន្ធនោះឡើយ និងស្នាក់នៅផ្ទះជួលខាងលើនោះដែរ។

នាងបានប្ដឹងសុំឲ្យជួយឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរព្រមទាំងទាមទារជំងឺចិត្ត ២ពាន់ដុល្លារ។ យោងតាមពាក្យបណ្ដឹងស្ត្រីខាងលើបានរៀបរាប់ថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ បុរសនោះបានទៅគោះទ្វារបន្ទប់របស់នាង និងបានស្រែកហៅនាងថា«មីអូនបើកទ្វារឲ្យបង បងតអំពូលឲ្យ»។ ខណ:នោះដោយសារតែយល់ថា គាត់ជាសន្តិសុខដែលមើលការខុសត្រូវតាមបន្ទប់ជួលនោះ ម្យ៉ាងទៀតអំពូលក្នុងបន្ទប់នាងដាច់ផង ក៏បានបើកទ្វារឲ្យចូល។ ស្រាប់តែបុរសនោះចាប់នាងរំលោភរហូតបានសម្រេចម្ដង។ បន្ទាប់មកបានគំរាមកំហែងមិនឲ្យនាងស្រែក ឬនិយាយប្រាប់គេទេ បើមិនដូច្នេះទេគេនឹងតាមធ្វើបាបនាង ហើយគំរាមសម្លាប់នាងចោលតែម្ដង រួចបុរសនេះបានចាកចេញទៅបាត់។ នាងបានបន្តនៅក្នុងពាក្យបណ្ដឹងដដែលនោះថា ដោយសារតែមានការភ័យខ្លាចស្លាប់ ទើបនាងមិនហ៊ានយករឿងនេះប្រាប់នរណាឡើយ។

លុះដល់វេលាម៉ោង១០យប់ថ្ងៃបន្ទាប់ៗមកទៀត បុរសនោះតែងតែទៅរកនាង និងបានចាប់រំលោភនាងបានសម្រេចជាបន្តបន្ទាប់រហូតបានចំនួន៥ដងទៀត និងប្រើពាក្យគំរាមដដែលនោះទៀត។ ចំណែកនាងនៅតែមិនហ៊ានប្ដឹងនរគបាលដដែល ប៉ុន្តែរហូមកដល់ថ្ងៃទី២១ ខែកុម្ភ:ឆ្នាំ២០១៨នេះ ស្រាប់តែបែកការណ៍ដឹងដល់ស្ត្រីជាប្រពន្ធរបស់បុរសនោះ ហើយស្ត្រីជាប្រពន្ធរូបនោះ បានតាមទៅវាយធ្វើបាបនាងដល់បន្ទប់ជួល និងវាយទាំងបោកចានឆ្នាំងនាងបែកខ្ទេចខ្ទីថែមទៀត។ ទើបនាងលែងខ្លាច និងទ្រាំលែងបានក៏បានដាក់ពាក្យប្ដឹងតែម្ដង ហើយបានទាមទារសំណង ជំងឺចិត្តចំនួន២ពាន់ដុល្លារពីជននេះ និងប្រពន្ធរបស់គេ។

តាមនគរបាលបានឲ្យដឹងទៀតថា ស្ត្រីខាងលើពិតជាបានទៅដាក់ពាក្យបណ្ដឹងសុំឲ្យជួយរកយុត្តិធម៌ពិតមែន ហើយនគរបានប៉ុស្ដិ៍បាន ទទួលពាក្យបណ្ដឹងនាងរួចរាល់ហើយដែរ។ ប៉ុន្តែមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយទេ ព្រោះជននេះបានគេចខ្លួនបាត់ហើយ តែទោះជាយ៉ាងណាកម្លាំងនឹងធ្វើការស្រាវជ្រាវ ដើម្បីរកចាប់ខ្លួនឲ្យខានតែបានដើម្បីយកមកចាត់ការតាមនិតិវិធី៕

មតិយោបល់