ព័ត៌មានជាតិ

អាក្រក់ណាស់! ហៅនាងឲ្យមកជួយកោសខ្យល់ បែរជាចាប់នាងរំលោភបូក!

ព្រៃវែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ រួមនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពចាប់រំលោភបូក ទៅលើនារីម្នាក់ ហើយព្យាយាមគេចខ្លួន។

ករណីនេះកើតឡើងនៅម៉ោងប្រហែល៩យប់ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចវាលស្រែ ក្នុង​ភូមិ​ព្រៃ​ទ័ព ឃុំ​ព្រះស្តេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ចក់ ស៊ីថា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី នៅ​ភូមិកំពង់​សំរិត ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ សេន ច​យ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​បើកឡាន​ដឹក​ដី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំរំចេក ​ស្រុក​ព្រះស្តេច ​ខេត្តព្រៃវែង (រត់គេចខ្លួន) បានធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីរងគ្រោះមាន​អាយុ​២៦​ឆ្នាំ ដោយប្រើល្បិចហៅ​ជនរងគ្រោះ​ឲ្យ​មក​កោសខ្យល់​ឲ្យ​ខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់