ព័ត៌មានជាតិ

ជាងសំណង់ម្នាក់ កំពុងផ្សារដំបូលផ្ទះប៉ះខ្សែកាប ឆក់ធ្លាក់របួសធ្ងន់!

ភ្នំពេញ: បុរសជាជាងសំណង់ម្នាក់ បានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកង់បី បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណ:កំពុងធ្វើការផ្សារដំបូលដែកហើយបានប៉ះជាមួយនិងខ្សែកាបបណ្តាលឲ្យឆក់ធ្លាក់កម្ពស់ប្រហែល១០ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាជាងផ្សារដែក បានធ្វើការផ្សារដំបូលសំយ៉ាបផ្ទះ ដែលនៅកៀកនិងខ្សែរកាបតាមដងផ្លូវ ខណ:កំពុងផ្សារក៏ដើកដែកប៉ះជាមួយនិងកាបបណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលមកដីរងរបួសធ្ងន់។

សាក្សីដដែលបានបន្តថាភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យឯករាជ២៕

មតិយោបល់