ព័ត៌មានជាតិ

ឃើញសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ជិះបកក្រោយដួលរត់ចោលម៉ូតូ ចាប់បានទើបដឹងថា..

ភ្នំពេញ: ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ ធ្វើការឃាត់ខ្លួន គ្រាដែលពួកគេជិះឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរកអាវុធជាតិផ្ទុះនិងអនុវត្តច្បាប់ចរាចរណ៍ ហើយត្រូវអ្នកទាំង២ជិះត្រឡប់ក្រោយ តែត្រូវបានកម្លាំងដេញចាប់ទាល់តែបាន។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នគរបាលបានចាប់យកវត្ថុតាងជាក់ស្តែងបានមួយចំនួនរួមមាន សោសម្រាប់កាច់កម៉ូតូ រាងអក្សរ T ថ្នាំញៀនមួយកញ្ចប់ ទូរសព្ទ១ ដែកកេះ កាបូប និងមធ្យោយបាយធ្វើដំណើរម៉ូតូ១គ្រឿង ។

ជនសង្ស័យទាំង២នាក់ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ឧបករណ៍ទាំងនេះជារបស់ខ្លួន កន្លងមកក៏ធ្លាប់ ធ្វើសកម្មភាពញឹកញាប់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់