ព័ត៌មានជាតិ

ចុម! ម្ខាងថា «លួចមើលគេរួមរក្ស័ជាមួយប្រពន្ធ» តែម្ខាងទៀតថា «មិនបានលួចមើលទេ» រុញទម្លាក់ពីលើផ្ទះ ប៊ិះក្ស័យ

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ករណីប្រើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានប្រើកូនកាំបិត ភ្ជង់គំរាមច្រានទម្លាក់ពីលើផ្ទះ បណ្តាលឲ្យរបួសធ្ងន់ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ ថាច់ រី ហៅ ខ្លូយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។ ដកហូតបាន កាំបិតបុ័ងតោ១ដើម។ ចំណែកជនរងគ្រោះឈ្មោះ សួង មៃសាន់ ហៅប៉េះ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុ ជនរងគ្រោះ ដើរកាត់មុខផ្ទះជនសង្ស័យ រួចជន សង្ស័យហៅជនរងគ្រោះ សួរនាំរឿងកាលពីថ្ងៃមុនថា «ជនរងគ្រោះ បានលបមើលជនសង្ស័យ រួមរ័ក្សជាមួយ ប្រពន្ធ?» តែជនរងគ្រោះឆ្លើយថា «ពុំបានលួចមើលទេ!» ជនសង្ស័យក៏ចាប់ ទាញជន រងគ្រោះឡើងទៅលើផ្ទះឈើរបស់ខ្លួនកម្ពស់២ម៉ែត្រ ហើយចាប់គ្រៀកកយកកូនកាំបិតភ្ជង់គំរាមជនរងគ្រោះឲ្យឆ្លើយ សារភាពពេលនោះ ជនរងគ្រោះនៅតែឆ្លើយបដិសេធ ក៏មានការប្រតាយប្រតប់គ្នា ស្រាប់តែជនសង្ស័យច្រានជនរងគ្រោះទម្លាក់ ពីលើផ្ទះមក ដីបោកចំថ្ងាសពកបណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានអ្នកជិតខាងមកជួយ និងទាក់ទងប្តឹងទៅសមត្ថកិច្ចយើងចុះ ទៅឃាត់ខ្លួនជនសង្ស័យយកមក ទីស្នាក់ការប៉ុស្តិ៍ ធ្វើការសាកសួរ។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅដកហូតបាន កាំបិតបុ័ងតោ១ដើម។

រីឯជនសង្ស័យឈ្មោះ ថាច់ រី ប្រើប្រាស់គ្រឿង ញៀនរយ:ពេល១ឆ្នាំ ហើយកំពុងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់