ព័ត៌មានជាតិ

Update៖ រលាយខ្ទេចត្រឹមមួយប៉ប្រិចភ្នែក ដោយសារតែការទុស្សចរន្តអគ្គិសនី

សៀមរាប: លោកវរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះទៅធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទី រសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យបានឆេះបំផ្លាញផ្ទះ១ខ្នង មានទំហំ៦គុណ៨ម៉ែត្រ សង់ពីឈើលើថ្មក្រោមប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានម្ចាស់ឈ្មោះ យន់ អាត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរដឹកភ្ញៀវ បណ្តាលឲ្យឆេះជាន់លើទាំងស្រុង និងបំផ្លាញសម្ភារ:ប្រើប្រាស់មួយចំនួន និងរ៉ឺម៉កកង់បី១គ្រឿងផងដែរ។

ក្នុងនោះការអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេល មិនបណ្តាលឲ្យភ្លើងឆាបឆេះឆ្លងទៅផ្ទះអ្នកជិតខាងនោះឡើយ ដោយបានប្រើប្រាស់ឡានទឹកចំនួន៦ឡាន ក្នុងនោះមានឡានទឹករបស់ប៉ូលិស៣គ្រឿង ធំ១ តូច២គ្រឿង និងឡានទឹករបស់អាវុធហត្ថ៣គ្រឿងតូច។

ចំណែកមូលហេតុ បណ្តាលមកពីការទុស្សខ្សែភ្លើង៕

មតិយោបល់