ព័ត៌មានជាតិ

ឈឺចាប់ណាស់! លោកមេភូមិម្នាក់ ឡើងសាករថយន្តឡិចស៊ីសទើបនឹងទិញ ជាន់ហ្វ្រាំងច្រឡំ បុកប្រពន្ធស្លាប់!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយលោកមេភូមិម្នាក់ បានឡើងសាករថយន្តឡិចស៊ីស ទើបទឹងទិញមិនទាន់ទាំងមានស្លាកលេខផង ជាន់ហ្វ្រាំងច្រឡំបណ្តាលឲ្យជ្រុលទៅបុកប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៧នាទីថ្ងៃត្រង់ ទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បង្កឡើងដោយប្តីជាប្រធានភូមិ បានបើករថយន្តឡិចស៊ីស ជាន់ហ្វ្រាំងច្រឡំ បែរជាចំហ្គែ ស្ទុះទៅបុកប្រពន្ធដែលឈរនៅមុខផ្ទះ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់