ព័ត៌មានជាតិ

ករណីប្តីចុងបាញ់សម្លាប់ប្រពន្ធ២គ្រាប់នៅខេត្តកោះកុង ត្រូវឃាត់ខ្លួនបានហើយនៅខេត្តពោធិ៍សាត់!

ពោធិ៍សាត់: លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា ចាប់បានជនសង្ស័យឈ្មោះ សេង បុល អាយុ៥០ឆ្នាំ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

គួររំលឹកថា មានករណីឃាតកម្មមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានស្ត្រីម្នាក់ត្រូវបាននជនសង្ស័យជាប្តីចុង ធ្វើសកម្មភាពបាញ់សម្លាប់២គ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមសេចក្តីរាយការណ៍បឋម បានបង្ហើបឲ្យដឹងថា ករណីឃាតកម្មប្តីចុងបាញ់សម្លាប់ប្រពន្ធខាងលើនេះ គឺសង្ស័យបណ្តាលមកពីភ្លើងប្រច័ណ្ឌ និងបានរកឃើញគ្រាប់កាំភ្លើង Ak47 ចំនួន២គ្រាប់ បាញ់ចំដើមទ្រូង និងបេះដូង របស់ស្ត្រីរងគ្រោះ៕

មតិយោបល់