ព័ត៌មានជាតិ

ឆក់នៅភ្នំពេញ មិនសូវកាក់កប ប្តូរទៅឆក់នៅក្រុងព្រះសីហនុ ស្នាក់នៅក្នុងសណ្ឋាគារ ពន្លឺរះថ្មី ត្រូវសមត្ថកិច្ចឃាត់ខ្លួនជិត២០នាក់!

ព្រះសីហនុ: សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនក្រុមយុវជនដែលជាប់សង្សយ័ថាជាបក្ខពួកក្រុមចោរមកធ្វើសកម្មភាពនៅក្រុងព្រះសីហនុបានចំនួនជិត២០នាក់បន្ថែមទៀត គិតមកដល់ម៉ោង៩យប់ ថ្ងៃ២៣ ខែកុម្ភ: ឆ្នាំ២០១៨។

បន្ទាប់ពីមានការឆ្លើយបំភ្លឺពីក្រុមជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននៅក្រុងព្រះសីហនុ។

ក្រុមយុវជនសង្ស័យទាំងនេះ មានទីលំនៅរាជធានីភ្នំពេញ ដោយពួកគេបានជិះម៉ូតូជាច្រើនគ្រឿង មានស្រីប្រុស មកស្នាក់នៅក្នុងសណ្ឋាគារពន្លឺរះថ្មី ក្រុងព្រះសីហនុ និងបក្ខពួកខ្លះបានចេញធ្វើសកម្មភាពចោរកម្ម ចាប់តាំង ពីវេលាម៉ោង១១ថ្ងៃត្រង់ ទី២៣ ខែកុម្ភ:២០១៨ ហើយក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជាបន្តបន្ទាប់៕

មតិយោបល់