ព័ត៌មានជាតិ

សមត្ថកិច្ចបិទ​ខារ៉ាអូខេ​ កូឡូសូ​ (Coloso KTV)​ ក្រោយ​បែក​ធ្លាយ​វីដេអូ​អាក្រាត​កាយ​របស់​នារី​ខារ៉ាអូខេ​ម្នាក់​!

​ភ្នំពេញ: នៅ​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភ: ឆ្នាំ២០១៨​នេះ កម្លាំង​គណ:កម្មាធិកា​រចម្រុះ បាន​ចុះ​បិទ​ទីតាំង ខារ៉ាអូខេ​ដែល​មាន​យីហោ Coloso KTV ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ការ​ចុះ​បិទ​ទីតាំង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ ពី​សំណាក់​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ការ​ចុះ​មក​បិទ​ហាង​ខារ៉ាអូខេ​យីហោកូ​ឡូ​សូនេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​មួយ ដោយ​មាន​នារី​ស្រស់​ស្អាត​ម្នាក់​រាំ​ស្រាត​ល្វែង​លើ បញ្ចេញ​សុដន់ និង​សាច់​សខ្ចី ហើយ​មាន​បុរស​ម្នាក់​ឈរ​អោប​ពីក្រោយ ហើយ​ល្បី​ពេញ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​៕

មតិយោបល់