Post News Media ព័ត៌មានជាតិ កូនឈាមខ្មៅ! ស...

កូនឈាមខ្មៅ! សុំលុយម្តាយមិនបាន ទាញជ្រុញវាយសំពងក្បាលម្តាយបែកខ្ទេច ស្លាប់យ៉ាងរន្ធត់!

កំពង់ចាម: មានករណីកូនឈាមខ្មៅម្នាក់ បានប្រើហិង្សាយកជ្រុញទៅវាយសំពងលើក្បាលម្តាយ បណ្តាលឲ្យបែករយះខ្ទេច ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែខឹងសុំលុយម្តាយមិនបាន។

ហេតុការណ៍នេះកើតឡើងនៅ​ម៉ោងប្រហែល១១ព្រឹក​ ថ្ងៃទី២៣​ ខែកុម្ភ:​ ឆ្នាំ​២០១៨នៅភូមិសូរគេន ឃុំសូរគង ស្រុកកងមាស ខេត្ត​កំពង់ចាម​ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ គាត ធីម ភេទស្រី អាយុ៦៤ឆ្នាំ ចំណែកកូនជាជនសង្ស័យមានឈ្មោះ សុយ ណារ៉ា ហៅ ពៅ​ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំ​រឿង ចាត់ការតាមផ្លូវច្បាប់៕

Loading...