ព័ត៌មានជាតិ

ប្រហែសបាត់ ប្រយត្ន័គង់! ជិះម៉ូតូមកទុកចោល១យប់១ថ្ងៃ ផ្អើលសមត្ថកិច្ចប្រកាសស្វែងរកម្ចាស់!

កំពង់ចាម: នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍សំបួរមាស ក្រុងកំពង់ចាម បានទទួលព័ត៌មានថា នៅចំណុចផ្សារ ៧មករា ស្ថិតក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មានករណីទុកម៉ូតូ១គ្រឿងចោល ម៉ាក កូម៉ាកឃ្លីត ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1S-3495 ។

តាមការបំភ្លឺឈ្មោះ សុង សុខគីម ភេទស្រី អាយុ៣៤ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨វេលាម៉ោង១ គេបានឃើញស្ត្រីបរទេសម្នាក់ អាយុប្រហែល៣៧ឆ្នាំ បានជិះម៉ូតូខាលើមកទុកនៅមុខតូបរបស់ខ្លួន ហើយចេញទៅបាត់ រហូតដល់ម៉ោង៥ល្ងាច មិនឃើញមកយកវិញ ខ្លួនបានបិទតូបទៅផ្ទះ។ លុះព្រឹកឡើងមកវិញឃើញម៉ូតូនៅដដែលខ្លួនរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចក្រុងកំពង់ចាមបានយកម៉ូតូមករក្សាទុក និងសហការជាមួយជំនាញការិយាល័យនគរបាលទេសចរណ៍ខេត្ត ធ្វើការផ្សព្វផ្សាយ ស្វែងរករហូតទាក់ទងបានមកទទួលយកម៉ូតូទៅវិញនៅម៉ោង ១១ និង២០នាទី ហើយយើងបានធ្វើការអប់រំថ្ងៃមុខថ្ងៃក្រោយ សូមកុំជិះម៉ូតូទុកចោលដូច្នោះទៀត ត្រូវមានការទុកដាក់ ឬផ្ញើឲ្យបានសមរម្យ៕

មតិយោបល់