ព័ត៌មានជាតិ

កាន់តែណាស់ហើយតើ! សមត្ថកិច្ចឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ និងជនបរទេស៣នាក់ទៀត ដកហូតថ្នាំញៀន ១៩៨៨.៩៥ក្រាម!

ភ្នំពេញ: ជនសង្ស័យជាស្ត្រីជនជាតិខ្មែរ រួមទាំងជនជាតិនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង និងហ្វីលីពីន ចំនួន៣នាក់ទៀត សរុបទាំងអស់៤នាក់ ត្រូវបានកម្លាំង​ជំនាញនៃ​មន្ទីរ​ប្រឆាំងគ្រឿងញៀន ​(​ក​៨) បើកប្រតិបត្តិការឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចទីតាំងចំនួន៤ផ្សេងគ្នាជាបន្តបន្ទាប់។

ជាក់ស្តែងទីតាំង​ទី​១​នៅ ខាងកើត​ផ្សារ​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចម្ការមន, ទី​២នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន ,ទី​៣ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ ខណ្ឌឫស្សីកែវ និងទី​៤នៅ​ចំណុច​ហាង Big I.Z.Y ផ្លូវ​៥០២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ដកហូតបានថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(ICE) ចំនួន១៩៨៨.៩៥ក្រាម រួមនឹងទូរសព្ទ​៤​គ្រឿងទៀត ដើម្បីចាត់ការបន្តតាមច្បាប់​៕

មតិយោបល់