ព័ត៌មានជាតិ

ក្លាហានក្លាហែក! បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

បន្ទាយមានជ័យ: បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយបង្កហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបូរីសានហូរ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនរងគ្រោះមាន ឈ្មោះ ឈឹម ជា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ស្រ៊ុន តេងល័ក្ខ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាល បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈុន សុវណ្ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិ សាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមទៅលើជនសង្ស័យ ក៏រកឃើញមានសារធាតុញៀនបន្ថែមទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានជេរប្រមាថ គំរាមកំហែង និងយកកូនសោ ទៅចាក់លើជនរងគ្រោះ រួមទាំងវាយជនរងគ្រោះពិតប្រាកដមែន ហើយថែមទាំងបានប្រើប្រាស់សារធាតុញៀន ជាមួយមិត្តភ័ក្ត រយ:ពេល ១ថ្ងៃ មុនពេលកើតហេតុ។

ដោយទ្បែកតាមសម្ដីជនរងគ្រោះ បានបញ្ជាក់ថា នៅវេលាម៉ោង ៩ យប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានផ្ញើសារ ជាសំទ្បេងតាមរយ:ហ្វេសប៊ុកជេរប្រមាថ គំរាមកំហែងថា នឹងយកគ្រាប់បែកគប់សម្លាប់ជនរងគ្រោះមួយគ្រួសារ។ មួយសន្ទុះក្រោយមក ជនសង្ស័យក៏បានជិះម៉ូតូមកឈប់នៅមុខផ្ទះ ហើយបានដកកូនសោម៉ូតូ មកចាក់ជនរងគ្រោះជាច្រើនកន្លែង ហើយចាប់ជនរងគ្រោះ បោកផ្តួលនឹងដីបន្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់