ព័ត៌មានជាតិ

ខឹងប្តីផឹកស្រា ដើរលេងមិនគិតប្រពន្ធកូន ចងកផ្តាច់ជីវិត!

រតនគិរី: នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ មានករណី ស្រ្តីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចម្ការ លោក សាន់ ប៉ក់ ស្ថិតនៅភូមិ កប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ពុំ សុខដេត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មករជៀរជ័រកៅស៊ូ។

តាមការសាកសួររបស់សមត្ថកិច្ចជាមួយអ្នករស់នៅជិតខាង បានឲ្យដឹងថា ពីមុនជនរងគ្រោះបានព្យាយាមធ្វើ អត្តឃាតខ្លួនឯងម្តងជាពីដងរួចមកហើយ តែមិនបានសម្រេច ព្រោះខឹងប្តីផឹកស្រា ដើរលេងមិនគិតប្រពន្ធកូន ។ បច្ចុប្បន្នក្រុមគ្រួសារបានយកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់