Post News Media ព័ត៌មានជាតិ នៅញញឹមស្អាតទៀ...

នៅញញឹមស្អាតទៀត! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ខណ:ដែលចុះអនុវត្តន៏ច្បាប់ចរាចរណ៍

​ភ្នំពេញ: កម្លាំងអន្តរាគមន៏ខណ្ឌដង្កោ បានដាក់គោលដៅអនុវត្តន៏ច្បាប់ចរាចរណ៍ នៅចំណុចផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងការចុះអនុវត្តន៏ច្បាប់ចរាចរណ៍ខាងលើនេះ កម្លាំងអន្តរាគមន៏ខណ្ឌដង្កោបានធ្វើការឆែកឆេររកឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ២ករណីផ្សេងគ្នា។

ទី១ជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកlet ពណ៌ផ្កាឈូកស ពាក់ស្លាកលេខភ្នំពេញ1CC8123 សមត្ថកិច្ចមានការសង្សយ័បានឃាត់ម៉ូតូឆែកឆេររកឃើញដាវចំនួន២ដើមលាក់ទុក ក្នុងបាវសម្រាប់យកទៅលេងបុណ្យនៅឯស្រុកនៅខេត្តកំពង់ឆ្នាំង។

ចំណែកជនសង្សយ័ម្នាក់ទៀតជិះម៉ូតូម្នាក់ឯងមួយគ្រឿងម៉ាកC125 ស៊េរីឆ្នាំ២០១៧ ពណ៌មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1FY0156 សមត្ថកិច្ចបានឆែកឆេរក្នុងកែបម៉ូតូរកឃើញស្នាប់ដៃចំនួន១។
ហើយជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាម្ចាស់ដាវ ទី១មានឈ្មោះ ដេត សុបិន អាយុ១៨ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ,ទី២មានឈ្មោះ ភាព វាសនា អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្រុងតាខ្មៅ។
ចំណែកទី៣មានឈ្មោះ រិន ភារុម អាយុ១៥ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១០ស្នាក់នៅភូមិវែងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

Loading...