Post News Media ព័ត៌មានជាតិ នាវាទេសចរណ៍ ធ...

នាវាទេសចរណ៍ ធុនមធ្យមជាពិសេសមួយគ្រឿងមកពីម៉ាឡេស៊ី ចូលមកទស្សនា ព្រះរាជាណាចក្រកម្ពុជា!

ព្រះសីហនុ: នៅវេលាម៉ោង១២ជាង ថ្ងៃត្រង់ទី២៤ ខែកុម្ភ: ឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍ ធុនមធ្យមជាពិសេសមួយគ្រឿង ចូលមកទស្សនា ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ។

នាវានេះ មានភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ចំនួន៦៧នាក់ ចេញដំណើរទេសចរមកពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា រយ:ពេល២ថ្ងៃ នឹងគ្រោងចាកចេញទៅកាន់ប្រទេសវៀតណាមបន្តទៀតនៅយប់ស្អែក ៕

Loading...