ព័ត៌មានជាតិ

រថយន្តហ៊ីណូ ពន្លះម៉ូតូ ស្លាប់បុរស២នាក់ខ្ទេចក្បាល នៅស្រុកត្បូងឃ្មុំ!

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរស២នាក់ស្លាប់ ភ្លាមនោះអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍កើតឡើងវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៣២-១៣៣ ក្នុងភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រថយន្តបង្ក ម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-2007។ ចំណែកអ្នកបើកម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ម៉នធី ភេទប្រុស អាយុ២៨ឆ្នាំ(ស្លាប់នៅនឹងកន្លែង) និងអ្នករួមដំណើរឈ្មោះ ធី ឡៃ ភេទប្រុស អាយុ២៦ឆ្នាំ (ស្លាប់នៅនឹងកន្លែង)។ អ្នកទាំង២នាក់ រស់នៅភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋានស្រុក ត្បូងឃ្មុំ៕

មតិយោបល់