ព័ត៌មានជាតិ

Update៖ នារីម្នាក់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ប៉ងលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនតែមិនសម្រេច

​ភ្នំពេញ: នារីម្នាក់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ប៉ងលោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនបញ្ចប់ជីវិត តែសមត្ថកិច្ចបានឃើញទាន់ក៏ឃាត់នាងទើបមិនសម្រេច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនសម្រេចនេះមានឈ្មោះ ហ.ស.ភ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ។

បើតាមសម្តីរបស់នាងបានឲ្យដឹងថា នាងជួបវិបត្តផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ គឺកាលពីនាងមានអាយុ១២ឆ្នាំ នាងត្រូបានឪពុកបង្កើតចាប់រំលោភរហូតដល់ទៅ៥ដង ហើយនាងបានរៀបរាប់ប្រាប់ម្តាយហើយម្តាយរបស់នាងមិនជឿសម្តីនាងឡើយ ថែមទាំងស្តីបន្ទោសឲ្យនាង ខណ:ដែលនាងមានអាយុត្រឹម១២ឆ្នាំ ដោយសាខូចចិត្តក្រុមគ្រួសារមិនជឿសម្តីនាងដូច្នេះហើយ ទើបនៅពេលនាងមានអាយុ១៣ឆ្នាំ នាងបានចាកចេញពីផ្ទះនៅស្រុកកំណើតមករស់នៅតែម្នាក់ឯងខ្លួនទីពឹងខ្លួន ដោយមិនមានទីស្នាក់អាស្រ័យហើយក្រោយមកនាងក៏សម្រេចចិត្តធ្វើជានារីបម្រើផ្លូវភេទនៅម្តុំវត្តភ្នំដើម្បីចិញ្ចឹមក្រពះ។

នាងបានបន្តទៀតថានាងហ៊ានទៅដេកជាមួយភ្ញៀវតែក្នុងពេលថ្ងៃទេ ពេលយប់នាងខ្លាចភ្ញៀវធ្វើបាបទើបនាងមានការខ្វះខាតគ្មានលុយទិញបាយហូបនិងជួលផ្ទះស្នាក់នៅដោយដេកលើបង់តាមសួនច្បារក្បែរៗវត្តភ្នំក្រោយមកក៏បានជួបបុរស២នាក់ជាបន្តបន្ទាប់បាននាំនាងយកទៅដេកផ្ទះសំណាក់ជាបន្តបន្ទាប់។ ហើយបានសន្យាថាជួលផ្ទះឲ្យនាងស្នាក់នៅនិងផ្តល់ប្រាក់ជារាងរាល់ខែ តែដល់ពេលដល់ខែមិនដែលឲ្យលុយនាងទេហើយនាងក៏បានផ្តាច់ការទំនាក់ទំនងគ្នាជាបន្តបន្ទាប់។

នាងបានបន្តរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងទៀតថា រយ:ពេលចុងក្រោយថ្មីៗនេះមានបុរសចំណាស់ម្នាក់បានហៅនាងទៅដេកនៅផ្ទះសំណាក់ បន្ទាប់ពីរួមរ័កហើយបុរសនោះបានលួងលោមរូបនាងសុំឲ្យនាងធ្វើជាប្រពន្ធចុងរបស់គាត់ ហើយដោយសារនាងគ្នានទីពឹងនិងជួបការខ្វះលុយកាក់ផងនោះនាងក៏យល់ព្រមជាមួយបុរសនោះហើយបុរសនោះក៏បានសន្យាជាមួយនាងថា២០ថ្ងៃជួបនាងម្តង។ ព្រមទាំងចេញថ្លៃការហូបចុកទាំងស្រុងលុះដល់ថ្ងៃណាត់ជួបបុរសនោះបានឲ្យលុយចំនួន២ម៉ឺនរៀលទៅនាងតាំងពីថ្ងៃនោះមកធ្វើឲ្យនាងខូចចិត្តនិងអស់សង្ឃឹមក្នុងជីវិតដោយជួបបុរសបោកៗនាងជាបន្តបន្ទាប់ចំនួន៣នាក់ ហើយនាងមានជំងឺតេតាណុះប្រចាំកាយផងនោះ ទើបធ្វើឲ្យនាងអស់ផ្លូវជ្រើសរើសក៏សម្រេចចិត្តប៉ងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែត្រូវសមត្ថកិច្ចឈរជើងនៅគោលដៅលើស្ពានឃើញទាន់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការអប់រំតែម្តង៕

មតិយោបល់