ព័ត៌មានជាតិ

ឡើងប្តូរអំពូលក្នុងវត្តនាគវន្ត័ បែរជា​ចរន្តអគ្គិសនីឆក់ស្លាប់មួយរំពេច!

ភ្នំពេញ: តាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីបុរសម្នាក់ បានឆក់ចរន្តអគ្គិសនីស្លាប់ក្នុងបរិវេណវត្តនាគវន្ត័ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាសែងជនរងគ្រោះយកមកកប់ដី ដើម្បីជួយសង្គ្រោះបឋម តែអកុសល្យក៏ស្លាប់ទៅហើយ។

ករណីនេះកើតឡើងនៅម៉ោងប្រមាណជា២រសៀល ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងបរិវេណវត្តនាគវន្ត័ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះត្រូវបានគេស្គាល់ថាមានស្រុកកំណើតនៅឯខេត្តព្រៃវែង ,ចំណែកមូលហេតុ បណ្តាលឲ្យមកពីជនរងគ្រោះឡើងប្តូរអំពូល ក្នុងវត្តហើយក៏ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង៕

មតិយោបល់