ព័ត៌មានជាតិ

បញ្ជូនខ្លួន ចោរលួចខ្សែភ្លើង ២នាក់ ទៅតុលាការ!

ភ្នំពេញ: នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ (លួចខ្សែភ្លើង)២នាក់ ទៅតុលាការ ដើម្បីផ្តនា្ទទោសតាមច្បាប់។

ករណីនេះកើតឡើង កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២ទៀបភ្លឺ នៅចំណុចការដ្ឋានសំណង់ លីយ៉ុងផាត់ ភូមិព្រែករ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្របពេលកម្លាំងល្បាតអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃើញសកម្មភាពរបស់ពួកគេ ក៏ធ្វើការឃាត់ខ្លួនតែម្តង។

ជនសង្ស័យទី១ឈ្មោះ ជា ប៉ូឡឹក ភេទប្រុស អាយុ៣៣ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ វង់ ទីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ។

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនកើតហេតុ ពួកគេបានជិះម៉ូតូ១គ្រឿងម៉ាក គុប ចេញពីផ្ទះ ក្នុងគោលបំណងទៅលួចកាត់ខ្សែភ្លើង នៅតាមបណ្តោយផ្លូវលីយ៉ុងផាត់ លុះពេលទៅដល់ភ្លាម ពួកខ្លួនក៏បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង នៅចំណុចខាងលើ តែស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារកំពុងល្បាតឃើញ ក៏ធ្វើការឃាត់ពួកខ្លួនទាំង២នាក់ តែម្តង៕

មតិយោបល់