ព័ត៌មានជាតិ

Update៖ ស៊េរីទំនើប ឡង់គ្រីស័រស្លាកលេខ ភ្នំពេញ 2G-0989 វាក់អឺនឹងកាមរី បុកពេញទំហឹងរបួសធ្ងន់២នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡង់គ្រីស័រមួយគ្រឿង ឆ្លងស្ពានព្រែកថ្មី ដោយសារតែស្ពានតូចពេក ក៏មានរថយន្តកាមរីមួយគ្រឿងទៀត បើករកឆ្លងស្ពានដែរ ក៏វ៉ាក់អឺគ្នា បណ្តាលឲ្យរថយន្តឡង់គ្រីស័រនោះបុកចំចំហៀងរថយន្តកាមរី រងការខូចខាតយ៉ាងដំណំ នឹងរងរបួសធ្ងន់២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2G-0989 បើកបរក្នុងល្បឿនលឿនឆ្លងស្ពានព្រែកថ្មីដោយសារតែស្ពានតូចពេកឆ្លងជិតផុតហើយ ស្រាប់តែមានរថយន្តកាមេរីមួយគ្រឿង ពណ៌សំបកឳឡឹក​ ពាក់ស្លាកលេខ ភ្នំពេញ 2O-0907 បើកបរដោយបុរសម្នាក់ជាមួយក្រុមគ្រួសារ ក៏វ៉ាក់អឺទិសដៅបញ្ច្រាសទិសគ្នាលើស្ពាន ព្រោះស្ពានតូចពេកក៏រថយន្តឡង់គ្រីស័រនោះបុកចំហៀងរថយន្តកាមរីគូទហើមនោះខ្ទាតរថយន្តបណ្តាលឲ្យរងការខូចខាតចំហៀងរថយន្តផ្នែកខាងស្តាំយ៉ាងដំណំ។ រីឯរថយន្តឡង់គ្រីស័រវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តបន្តិចបន្តួច។ ចំណែកអ្នកជិះក្នុងរថយន្តកាមរី វិញរងរបួសធ្ងន់២នាក់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យសុខលាភមេត្រីដឹកយកទៅសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុភាគីរថយន្តឡង់គ្រីស័រក៏បានជួយសងសំណងទៅភាគីរថយន្តកាមេរីនោះចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់